ខេត្តសៀមរាប៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ នៅសាលមហោស្រពអាណាចក្រអង្គរ មានប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្រោមអធិបតីភាព ឯកឧត្ដម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ដោយមានវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវ ឯម ផល្លាមុនី សមាជិកព្រឹទ្ធសភា លោកជំទាវ ពៅ សាវឿន សមាជិករដ្ឋសភា រួមទាំងឯកឧត្តម លោកឧកញ៉ា លោក ជំទាវជាភរិយាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងបងប្អូនស្រី្ត ជាមន្ត្រីរាជការ ពាណិជ្ជករ អាជិវករ ក្រុមហ៊ុននានា និង អង្គការដៃគូរក្នុងខេត្ត ប្រមាណ ៦០០នាក់ ចូលរួម ។
ជារៀងរាល់ឆ្នាំ កម្ពុជា យើងរៀបចំឡើង ក្នុងគោលបំណង ដើម្បីរំលឹកឡើងវិញ នូវការតស៊ូ របស់វីរៈស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម ដែលជាលទ្ធភាពធ្វើឲ្យស្ត្រីទទួលបានការគោរពសិទ្ធិសេរីភាព និង ការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាពលើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ ក្នុងការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការជាវិជ្ជមាននានា ក្នុងការលើកកំពស់សមភាពយេនឌ័រ និង បង្កើតភាពអងអាចដល់ស្ត្រី និងក្មេងស្រី ដើម្បីឲ្យពួកគាត់ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។
ឯកឧត្តមបន្តទៀតថា សន្តិភាព គឺជាធាតុផំ្សដ៏សំខាន់ សម្រាប់ ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍ ក្នុងខណៈបោះជំហានលើមាគារនៃការកសាង និង អភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាពដែលធ្វើ ឲ្យប្រជាជនកម្ពុជាទទួលបានផ្លែផ្កាពីសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ។
Friday, March 6, 2020

Home
ព័ត៌មានជាតិ
ខេត្តសៀមរាបរៀបចំទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”
ខេត្តសៀមរាបរៀបចំទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment