ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សមត្ថកិច្ច ចំនួន១៣.១៨៣.២៦០.០០០រៀល សម្រាប់ចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ និងលើកទី៤ នាពេលកន្លងមកនេះ។
យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល អានដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល និងជា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានរំលឹកថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។ដោយឡែក លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។
ឯកឧត្តម មានប្រសាសន៍ថា «សម្រេច ត្រូវបានផ្ដល់ប្រាក់រង្វាន់លើកទឹក ចំនួន១៣.១៨៣.២៦០.០០០រៀល ជូនដល់អង្គភាពមានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន មានបរិមាណចាប់ពី ១០០ក្រាមឡើងទៅ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ និងលើកទី៤»។
ឯកឧត្តមបន្ដថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៣ ថវិកាត្រូវផ្ដល់ជូន ចំនួន១.៧១៨.០៨១.០០០រៀល ត្រូវបានផ្ដល់ជូនអង្គភាពមានសមត្ថកិច្ច ចំនួន៥៩អង្គភាព។ដោយឡែក ថវិកាចំនួន៤.៣៩៧.០៣៩.០០០រៀល ត្រូវបានផ្ដល់ជូនមន្ដ្រីអនុវត្តច្បាប់ ចំនួន៩០៨នាក់ ផងដែរ។
ឯកឧត្តមបន្ថែមថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៤ ថវិកាត្រូវផ្ដល់ជូន ចំនួន២.១១៩.៥៨៧.៩៥៥រៀល ត្រូវបានផ្ដល់ជូនអង្គភាពមានសមត្ថកិច្ច ចំនួន៧២អង្គភាព។ដោយឡែក ថវិកាចំនួន ៤.៩៤៨.២៨២.០៤៥រៀល ត្រូវបានផ្ដល់ជូនមន្ដ្រីអនុវត្តច្បាប់ ចំនួន១.៣១៦នាក់ ផងដែរ។
ឯកឧត្តមបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តដែលត្រូវផ្ដល់ជូនអង្គភាពមានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ពី១០០ក្រាមឡើងទៅ ត្រូវបានបញ្ជូលទៅក្នុងគណនីធនាគាររបស់អង្គភាពនីមួយៗ និងបុគ្គលម្នាក់ៗ។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ លើកឡើងថា អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ មានភារកិច្ចសម្របសម្រួល រៀបចំបែបបទ ផ្ទេរសាច់ប្រាក់ដែលជារង្វាន់លើកទឹកចិត្ត ចូលក្នុងគណនីធនាគាររបស់អង្គភាពមានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ពី១០០ក្រាមឡើងទៅ តាមបញ្ជីឧបសម្ព័ន្ធ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់៕
Tuesday, March 17, 2020

Home
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ជាង១៣ពាន់លានរៀល សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៣ និងទី៤កន្លងទៅ
រាជរដ្ឋាភិបាល បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ជាង១៣ពាន់លានរៀល សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៣ និងទី៤កន្លងទៅ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment