ក្រសួងសុខាភិបាល ប្រកាសឱ្យបិទKTVនិងរោងភាពយន្ត​ ទាំងអស់ នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, March 17, 2020

ក្រសួងសុខាភិបាល ប្រកាសឱ្យបិទKTVនិងរោងភាពយន្ត​ ទាំងអស់ នៅក្នុងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង។

ការប្រកាសឱ្យបិទខារ៉ាអូខេ និងរោង​ភាព​យន្ត​នេះ​ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញអ្នកឆ្លងថ្មីចំនួន១២នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សរុបកើនដល់ ២៤នាក់ហើយ។

ការសម្រេចឱ្យបិទខារ៉ាអូខេ (KTV) និង​រោងភាពយន្តទូទាំងប្រទេសនេះ បានធ្វើ​ឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមលិខិតរបស់ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ផ្ញើទៅរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្ត បានឲ្យដឹងថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន សូមឱ្យបិទខារ៉ាអូខេ និងរោងភាពយន្តនៅទូទាំងប្រទេសចាប់ពីថ្ងៃ១៧ ខែមីនា រហូតដល់ពេលជម្ងឺបានធូរស្រាល៕

No comments:

Post a Comment

Pages