ខេត្តសៀមរាប៖ ថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ អនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងបទបញ្ជារបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកំលាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង ១២ ចុះត្រួតពិនិត្យផ្សព្វផ្សាយ និងស្រាវជ្រាវ តាមបណ្តាទីតាំងលក់ឱសថ និងសេវាសុខាភិបាលឯកជន ដើម្បីពិនិត្យមើលការលក់ចែកចាយឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប សរុបចំនួន៣៨៨កន្លែង មានដូចខាងក្រោម៖
ក/ ការិ.នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ១២១កន្លែងគឺៈ
- ឱសថស្ថានចំនួន ៨៥កន្លែង
- ឱសថស្ថានរងចំនួន ០៤កន្លែង
- បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ២៤កន្លែង
- បន្ទប់ថែទាំជំងឺចំនួន ០១កន្លែង
- បន្ទប់ពិសោធន៍វេជ្ជសាស្ត្រចំនួន ០៧កន្លែង
ខ/ អធិការដ្ឋាននគរបាលក្រុង ស្រុកចំនួន ២៥៨កន្លែងក្នុងនោះ
- ឱសថស្ថានចំនួន ២០១កន្លែង
- ឱសថស្ថានចំនួន ០២កន្លែង
- បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ៣៨កន្លែង
- បន្ទប់ថែទាំជំងឺពិនិត្យផ្ទៃពោះចំនួន ០៩កន្លែង
- កន្លែងលក់ឥវ៉ាន់ចាប់ហួយចំនួន ០៨កន្លែង
ជាលទ្ធផល ពុំមានការដាក់លក់ឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩នោះទេ។
ទន្ទឹមនឹងនេះស្នងការដ្ឋាននគរបាលខេត្ត នឹងបន្តចុះផ្សព្វផ្សាយ និងស្រាវជ្រាវរកឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩បន្តទៀត។ ក្នុងករណីមានជនណា ឬហាងណាលក់ឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩នេះ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។ សូមបញ្ជាក់ថា ក្រសួង សុខាភិបាល បានជូនដំណឹងថា មកទល់ពេលនេះរាល់ក៏ធ្វើតេស្តរកវីរុសកូវីដ គឺមានតែមន្ទីរពិសោធន៍ប៉ាស្ទ័រ ហើយឧបករណ៍ដែលមានផ្សព្វផ្សាយលក់កន្លងមក ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយ។
រដ្ឋបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ក្នុងករណីសង្ស័យ ឬដឹងថាមានកន្លែងណាលក់ឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ឬរាយការណ៍តាមទូរស័ព្ទលេខ 017283333 ឬ098588885 ឬ 012495262។
Wednesday, April 1, 2020

Home
ព័ត៌មានជាតិ
កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអធិការដ្ឋានក្រុង ស្រុកចុះតាមដាននិងផ្សព្វផ្សាយមិនឲ្យលក់ចែកចាយឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩
កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអធិការដ្ឋានក្រុង ស្រុកចុះតាមដាននិងផ្សព្វផ្សាយមិនឲ្យលក់ចែកចាយឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment