ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានចុះពិនិត្យការងារជំហានទី១ នៃការស្ថាបនាការងារស្ដារប្រឡាយនិងការងារដាក់លូមូលភ្លោះ លើប្រឡាយត្រពាំងជ្រៃ ការងារដាក់លូជ្រុងភ្លោះ លើប្រឡាយចំការឪឡឹក ការងារដាក់លូជ្រុងភ្លោះ ចាប់ពីចុងប្រឡាយចំការឪឡឹក ដល់កែងផ្លូវលេខ105K ការងារដាក់លូជ្រុងភ្លោះ ឆ្លងកាត់ផ្លូវរថភ្លើង ការងារដាក់លូមូលភ្លោះ ឆ្លងកាត់បុរីឃិតឈឿន ការងារចាក់បេតុងឆ្អឹងដែកពីលើគន្លងដាក់លូមូល លូជ្រុងភ្លោះ និងការជួសជុលផ្លូវរថភ្លើងឡើងវិញ ដែលមានផ្ទៃក្រឡាសរុប 7.474 ម៉ែត្រការេ ស្ថិតក្នុងសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជំហានទី២ ការងារការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីប្រឡាយត្រពាំងជ្រៃ ប្រឡាយចំការឪឡឹក ប្រឡាយតាបែន ប្រឡាយទួលសំពៅ និងប្រឡាយអូរអាគុជ សរុបផ្ទៃក្រឡា13.650ម៉ែត្រការេ និងការងារសាងសង់ស្ពានបេតុងមួយ ឆ្លងកាត់ប្រឡាយទួលសំពៅ ( ស្ពានឪកាសខ្ញុំ ) ស្ថិតក្នុងសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
Wednesday, April 1, 2020
Home
ព័ត៌មានខ្លីៗ
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានចុះពិនិត្យការងារស្ដារប្រឡាយ និងការងារដាក់លូ ក្នុងខណ្ឌសែនសុខ
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានចុះពិនិត្យការងារស្ដារប្រឡាយ និងការងារដាក់លូ ក្នុងខណ្ឌសែនសុខ
Tags
# ព័ត៌មានខ្លីៗ
Share This
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800








No comments:
Post a Comment