នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៍បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ដែលបានជួយឧបត្ថម្ភដល់ ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជារបស់យើង។
ឯកឧត្តមបន្ដថា សម្ភារទាំងនេះក៏ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់នូវជំងឺ កូវីដ-១៩ ដ៏កាចសាហាវ ដែលបានកើតឡើងទូទាំងពិភពលោកផងដែរ៕
No comments:
Post a Comment