ក្រុមការងារទប់ស្កាត់ជំងឺ​កូវីដ១៩ខេត្តត្បូងឃ្មុំ ទៅទទួលបងប្អូនប្រជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅសាលាស្រុកអូររាំងឪ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, April 2, 2020

ក្រុមការងារទប់ស្កាត់ជំងឺ​កូវីដ១៩ខេត្តត្បូងឃ្មុំ ទៅទទួលបងប្អូនប្រជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅសាលាស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖ នៅព្រលប់ល្ងាចថ្ងៃទី០១​ ខែមេសា​ ឆ្នាំ​២០២០​ ក្រុមការងារទប់ស្កាត់ជំងឺ​កូវីដ១៩ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត​ត្បូង​ឃ្មុំ​ អមដំណេីរដោយលោកនាយរដ្ឋបាល និងសហការី បានទៅទទួលបងប្អូនប្រជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅសាលាស្រុកអូររាំងឪ។

ឯកឧត្តម អភិបាលរងខេត្ត បានមានសំណេះសំណាល ណែនាំដល់បងប្អូនខ្មែរដែលត្រឡប់ពីប្រទេសថៃ ពីបញ្ហាឆ្លងរបស់ជំងឺកូវិដ១៩ និងវិធីការពារខ្លួន ជាពិសេសត្រូវ រក្សាខ្លួនអោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ទេីបអាចស្និទ្ធស្នាលជាមួយគ្នាជាធម្មតាវិញ។

ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងណែនាំមន្ទីរអង្គភាពជំនាញ ខាងសុខាភិបាលស្រុក ត្រូវយកចិត្តទុកដាក់តាមដាន និងសហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ ភូមិ ដេីម្បីមានវិធានការការពារគ្រប់ពេលវេលា។





No comments:

Post a Comment

Pages