ខេត្តកណ្តាល៖ អនុវត្តតាមការណែនាំរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្ត បានដឹកនាំកំលាំងមានសមត្ថកិច្ច ដោយមានការអញ្ជើញចូលរួម ពីអាជ្ញាធរក្រុងតាខ្មៅ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះធ្វើការលាងសម្អាតដងផ្លូវ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ។
ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពក្រុងតាខ្មៅ ដើម្បីអោយក្រុងតាខ្មៅរក្សាបាននូវជ័យលាភីទីក្រុងស្អាត ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់ប្រាណ នៅតាមសួនច្បារ ពិសេសទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្តនៅក្រុងតាខ្មៅ។
សូមបញ្ចាក់ផងដែរថា ការចុះលាងសម្អាតនេះ បន្ទាប់ពីអាជ្ញាធរសង្កាត់តាខ្មៅ បានធ្វើសេចក្ដីជូនដំណឹង និងជូនដំណឹង ដល់ប្រជាពលរដ្ឋដែលយកចំណីផ្លូវ នៅសួនច្បារមាត់ទន្លេបាសាក់ប្រកបរបរលក់ដូរ អោយបញ្ឈប់ការលក់ដូរត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ទើបអាជ្ញាធរបានធ្វើលាងសម្អាតដងផ្លូវតាមសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង។
Thursday, April 2, 2020

Home
ព័ត៌មានជាតិ
ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល ដឹកនាំកំលាំង ចុះលាងសម្អាតដងផ្លូវ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល ដឹកនាំកំលាំង ចុះលាងសម្អាតដងផ្លូវ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment