រដ្ឋបាលខេត្តកំពតបើកកិច្ច​ប្រជុំ​ រៀបចំ​ក្រុម​ការងារ​ទទួលខុសត្រូវ​ពលរដ្ឋខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, April 4, 2020

រដ្ឋបាលខេត្តកំពតបើកកិច្ច​ប្រជុំ​ រៀបចំ​ក្រុម​ការងារ​ទទួលខុសត្រូវ​ពលរដ្ឋខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ

ខេត្តកំពត៖ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត​កំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងារ​ថ្នាក់​ខេត្ត ដើម្បីបែង​ចែក​ការងារ​អ្នក​ទទួល​ខុស​ត្រូវ​ពលរដ្ឋខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ​ ដោយមាន​សមាសភាព​ចូលរួម​ពី​ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ សរុបចំនួន៣៦នាក់៕

ការពិភាក្សា បានដាក់នូវវិធានការមួយចំនួន ក្នុងនោះសូមឱ្យបណ្ដាថ្នាក់ដឹកនាំ មន្ទីរអង្គភាពអាជ្ញាធរ ក្រុង ស្រុក ដែលជាក្រុមការងារត្រូវតែចូលរួមយកចិត្តទុកដាក់សហការគ្នា ក្នុងការដឹកជញ្ជូនពលរដ្ឋខ្មែរទាំងអស់នោះដែលមកពីប្រទេសថៃ ដោយទទួលខុសត្រូវខ្ពស់ទាំងសុវត្ថិភាព សុខភាព ទ្រព្យសម្បត្តិ និងរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក៏ដូចជាជីវភាពរស់នៅខ្វះខាតសម្រាប់ពលរដ្ឋទាំងអស់នោះពេលមកកាន់មូលដ្ឋានរៀងៗខ្លួន៕





No comments:

Post a Comment

Pages