ខេត្តកណ្តាល៖ ការធ្វើអនាម័យសំអាតខ្លួនប្រាណ ពិសេសការសំអាតដៃ គឺជាកិច្ចការដែលបងប្អូនត្រូវធ្វើជាប្រចាំបន្ទាប់ពីចាប់កាន់វត្ថុឬរបស់ផ្សេងៗ ឬវិលត្រឡប់មកពីផ្សារវិញនិងទីប្រជុំជន ត្រូវប្តូរសម្លៀកបំពាក់ចេញ ដើម្បីការពារការឆ្លងមេរោគកូវីត១៩ដោយមិនដឹងខ្លួន ។
លោកជំទាវ ហុ៑នកុសនី អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់តាខ្មៅ និងឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ បានជំរាបជូនប្រជាពលរដ្ឋក្រ១ និងក្រ២ ចំនួន៤៣គ្រួសារ ស្ថិតនៅភូមិព្រែកសំរោង២ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០។
លោកជំទាវ ហ៊ុន កុសនី និងឯកឧត្តម ចាប វន្នី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពិសំនាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអភិបាលខេត្តជូនប្រជាពលរដ្ឋក្នុងតំណាក់កាលដែលប្រទេសជាតិកំពុងជួបការលំបាកនៃការរីករាលដាលមេរោគកូវីត១៩ដោយក្តីនឹករលឹក។
លោកជំទាវ និងឯកឧត្តម បានបង្ហាញពីរបៀបលាងសំអាតដៃដោយសាបូ៑ និងការធ្វើអនាមយ័តាមក្រសួងសុខាភិបាល និងអនុសាសន៏របស់សម្តេចតេជោ ហុ៑ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងអំពាវនាវជូនដល់ប្រជាពលរដ្ឋទាំងអស់អោយប្រុងប្រយត្ន័និងចេះការពារទាំងអស់គ្នា។
លោកជំទាវ ហ៊ុន កុសនី និងឯកឧត្តម ចាប វន្នី បានបញ្ជាក់បន្ថែមថា នៅតែប៉ុន្មានថ្ងៃទៀត ដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិហើយ ដូច្នេះការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ ឬធ្វើដំណើរទៅស្រុកកំណើតជួបជុំសាច់ញាតិ គួរកាត់បន្ថយ ឬមិនទៅវាប្រសើរជាង ព្រោះយើងមិនអាចមើលដឹងថាអ្នកណា មានជម្ងឺឬគ្មាននោះទេ ដូច្នេះយើងការពារខ្លួនយើងវាល្អជាង នាំមេរោគកូរូណាកូវីត១៩មកនៅក្នុងខ្លួនយើង ម៉្យាងយើងធានាសុវត្ថិភាពទាំងអស់គ្នាផងដែរ ។
ក្នុងឱកាសចុះជួបប្រជាពលរដ្ឋក្រ១និងក្រ២ ទាំង៤៣គ្រួសារលោកជំទាវនិងឯកឧត្តមបានជូនអង្ករ១០គីឡូក្រាម សាប៊ូ៤ដុំនិងក្រម៉ា១ ក្នុងមួយគ្រួសារ ។
Saturday, April 4, 2020

Home
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកណ្តាល ចុះសួរសុខទុកប្រជាពលរដ្ឋ ក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ
ថ្នាក់ដឹកនាំខេត្តកណ្តាល ចុះសួរសុខទុកប្រជាពលរដ្ឋ ក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment