ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំរវាងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញបច្ចេកទេសពាក់ព័ន្ធក្នុងខេត្ត ដើម្បីត្រួតពិនិត្យនិងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការងារចូលរួមពិនិត្យពិភាក្សាអំពីសមាសភាពតួនាទីភារកិច្ច របស់គណៈកម្មការ ដើម្បីឈានដល់ ការឆ្លើយតបបន្ទាន់ ជាអាទិភាពក្នុងការចុះអនុវត្ត រៀបចំប្រព័ន្ធរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ ឲ្យបានមុនរដូវភ្លៀងមកដល់។
មានប្រសាសន៍ ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា នៅចំពោះមុខនេះរដ្ឋបាលខេត្តកំពតមានក្ដីបារម្ភ ពីបញ្ហាទឹកភ្លៀងដែលបង្កឲ្យមានការដក់ទឹក ឬទឹកលិចផ្លូវបណ្ដាលមកពីការរាំងស្ទះប្រព័ន្ធលូមួយចំនួនដែលមានលក្ខណៈខុសស្តង់ដារបទដ្ឋានបច្ចេកទេសច្បាស់លាស់។
ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពតនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានលើកសង្កត់ធ្ងន់ដែរថា សព្វថ្ងៃនេះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងកំពត ជាប្រព័ន្ធលូក្ដី ផ្លូវថ្នល់មួយចំនួនក្ដី មានលក្ខណៈកំបុត មិនមានការតភ្ជាប់ពីមួយទៅមួយទេ ដោយសារការធ្វើមិនមានគម្រោងច្បាស់លាស់។ ជាមួយនឹងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ ដល់អាជ្ញាធរ មូលដ្ឋានក្រុង ស្រុកឃុំសង្កាត់ និងមន្ទីរអង្គភាព នឹងរាល់អ្នកពាក់ព័ន្ធទាំងអស់ នៅចំពោះមុខនេះ ត្រូវតែចូលរួមសហការអនុវត្តឲ្យបានល្អ ពិសេស កៀរគរធនធានសប្បុរសជនដើម្បីគាំទ្រគម្រោងនីមួយៗ ឲ្យទទួលបានលទ្ធផលជោគជ័យនិងមានប្រសិទ្ធភាពដើម្បីចៀសវាងការដក់ទឹកឬលិចផ្លូវនៅក្នុងក្រុងកំពតបន្តទៀត។
Tuesday, April 28, 2020

Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ
រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយការរំដោះទឹកចេញពីក្រុងកំពត និងស្រុកទឹកឈូ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment