ខេត្តកំពត៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពតដឹកនាំដោយ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត នឹង សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន។ នៅព្រឹកថ្ងៃចន្ទ ០៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ នេះ បាននាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមមានជាគ្រឿងឧបភោគ បរិភោគ និងថវិកាដើម្បីផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ រលំផ្ទះទាំងស្រុងចំនួន១៣គ្រួសារ កាលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅស្រុកដងទង់។
អំណោយ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ រលំផ្ទះទាំងស្រុងចំនួន១៣គ្រួសារ រួមមាន៖ ក្នុងមួយគ្រួសារទទួលបាន តង់១ មី១កេស និងថវិកា២០ម៉ឺនរៀល។ ជាមួយនោះដែរ ឯកឧត្តម ជាវ តាយ ក៏បានជូនថវិកាសរុប ៣២ម៉ឺនរៀល ជូនដល់ ប្រជាការពារភូមិ និងកងកម្លាំងប្រដាប់អាវុធសរុប៣២នាក់ ដោយម្នាក់ៗទទួលបានថវិកា មួយម៉ឺនរៀល។
Tuesday, April 28, 2020

Home
ព័ត៌មានខ្លីៗ
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាំអំណោយ ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកដងទង់
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាំអំណោយ ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកដងទង់
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment