ខេត្តព្រៃវែង៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែង នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម យ៉ុល ប្រធានមន្ទីរយុត្តិធម៌ស្ដីទី បានចុះបង្ក្រាបករណីគ្រឿងញៀននៅ នៅភូមិប្រហូត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបាន១នាក់ ក្រោយពីការស្តាប់ចម្លើយកម្លាំងបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត និងបានដកហូតវត្ថុតាងសរុបមាន ម្សៅក្រាមពណ៌សចំនួន ១៥១កញ្ចប់, ទូរស័ព្ទចំនួន ០៥គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងឧបករណ៍ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។
Thursday, April 30, 2020

Home
សន្តិសុខ
កងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ថ្នាំញៀនបានជាបន្តបន្ទាប់ចំនួន៣នាក់
កងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ថ្នាំញៀនបានជាបន្តបន្ទាប់ចំនួន៣នាក់
Tags
# សន្តិសុខ
Share This

គេហទំព័រ សន្តិភាពថ្មី
សន្តិសុខ
Tags
សន្តិសុខ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment