ខេត្តក្រចេះ៖ ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងលោក ធុន ប៉ូឡែន ឋានន្តរស័កិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុកសំបូរ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ គឺជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ហើយក៏ជាការផ្តល់នូវឱកាស និងសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ដើម្បីចូលរួមកសាង និងអភិវឌ្ឍជាតិ តាមរយៈកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
ម្យ៉ាងវិញទៀត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពស្រុក ត្រូវរក្សាសុខសន្តិភាពឱ្យខានតែបាន ក្នុងនោះសន្តិសុខសណ្តាប់ធ្នាប់ ត្រូវធានាឱ្យបានជូនប្រជាពលរដ្ឋ ពិសេសត្រូវមានចំណាត់ការភ្លាមៗ ទៅលើជនអគតិមួយចំនួនតូច ដែលមានគំនិតអាក្រក់កំពុងធ្វើ និងបន្តធ្វើទង្វើគ្រប់រូបភាព ចង់ផ្តួលរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកអភិបាលរងស្រុកថ្មី ត្រូវសហការជាមួយលោកមេឃុំ មេភូមិ ត្រូវក្តាប់ឱ្យបានជនអគតិទាំងនោះ ដែលមានសកម្មភាព ក្នុងទឹកដីដែនសមត្ថកិច្ចរបស់យើង ដោយចាត់ការជាបន្ទាន់ កុំឱ្យជនទាំងនោះបង្កចលាចល ធ្វើឱ្យអសន្តិសុខក្នុងភូមិឃុំ-ស្រុក-ខេត្តរបស់យើង ក៏ដូចជាទូទាំងប្រទេស និងបានធ្វើការណែនាំឱ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នាសាមគ្គីគ្នា ដើម្បីដឹកនាំការងារ ក្នុងស្រុកឱ្យទទួលបានជោគជ័យ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឱ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធិភាព ព្រមទាំងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន ក៏ដូចជា បំផុសឱ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថាន សម្អាតអនាម័យជុំវិញខ្លួន និងមូលដ្ឋានជុំវិញខ្លួនរស់នៅ និងបំពេញឱ្យបាននូវតម្រូវការចាំបាច់របស់ពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់បងប្អូន និងត្រូវខិតខំអភិវឌ្ឍន៍មូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕
Wednesday, April 22, 2020

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រកាសតែងតាំងអភិបាលរងស្រុកសំបូរ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment