កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ប៊ុន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា រស់នៅភូមិគល់គប់ ឃុំស្រែថ្មី ០៩គ្រួសារ និងភូមិព្រៃមូល ឃុំព្រៃមូល ១០គ្រួសារ ក្នុងស្រុករលាប្អៀរ សរុបចំនួន ១៩គ្រួសារ។
នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនដល់ពួកគាត់។
អំណោយដែលបាននាំយកទៅចែកជូនក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២៥ គីឡូក្រាម, ត្រីខ ០១យួរ (១០កំប៉ុង), មី ០១កេស, ឃីត ០១កញ្ចប់ (មុង ០១ ភួយ ០១ សារុង ០១ និង ក្រមា ០១) និងថវិកា ៣០,០០០រៀល ៕
Wednesday, April 22, 2020

Home
ព័ត៌មានជាតិ
អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បាននាំយកចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា ចំនួន ១៩គ្រួសារ នៅក្នុងស្រុករលាប្អៀរ
អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បាននាំយកចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា ចំនួន ១៩គ្រួសារ នៅក្នុងស្រុករលាប្អៀរ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment