ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីសមាគមន៍ពាណិជ្ជកម្មចិន ឆោសាន ដឹកនាំដោយលោក តាំង លាក់ហាវ ជាប្រធានសមាគមន៍ និងជាទីប្រឹក្សានៃសភាពាណិជ្ជកម្មខេត្តស្វាយរៀងដើម្បីចូលរួមឧបត្ថម្ភដល់ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្ត
អំណោយទាំងនោះរួមមាន ទឹកសុទ្ធ១០០កេស, សាប៊ូម្សៅ៣០កេស, ម៉ាស១០,០០០សន្លឹក, ក្រម៉ា៥០០ និងថវិកាមួយចំនួនទៀត។
ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោក តាំង លាក់ហាវ ប្រធានសមាគមន៍ពាណិជ្ជកម្មចិន និងសមាជិករបស់សមាគមន៍ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិការផ្ទាល់ខ្លួន ផ្តល់ឱ្យរដ្ឋបាលខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលេីការជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមមានយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រួមទាំងការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ ៕
Friday, April 24, 2020

Home
ព័ត៌មានជាតិ
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីសមាគមន៍ពាណិជ្ជកម្មចិន ឆោសាន ពីលោក តាំង លាក់ហាវ ជាប្រធានសមាគមន៍
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីសមាគមន៍ពាណិជ្ជកម្មចិន ឆោសាន ពីលោក តាំង លាក់ហាវ ជាប្រធានសមាគមន៍
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment