ខេត្តកណ្តាល៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោកជំទាវ វណ្ណ លុយ ទៀងថៃ ,លោកជំទាវ ភួង ម៉ាឡា កឹម ជាតិ ,លោកជំទាវ ប្រាជ្ញ ម៉ារ៉ានី ,លោកជំទាវ សុខ សុវណ្ណារី ទីវ រតន៍ ,លោកជំទាវ យិន សាយ កាន កឿន និងលោកជំទាវ តាន់ សំខាន់ លី ភក្តី នៅទឹកបរិសុទ្ធចំនួន ១០០កេស ,ម៉ាស់ ៤,០០០ម៉ាស់ និងស្រោមដៃ ចំនួន ១,០០០គូ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅទីស្នាក់ការសាខា ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ ជាសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ហើយឯកឧត្តម បានសន្យាថា សាខានឹងយកអំណោយដ៏សប្បុរសទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅនៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺCOVID-19 នៅក្នុងខេត្តកណ្តាល ដោយគ្មានការរើសអើងចំពោះពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ឲ្យបានស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
ឯកឧត្តមសូមជូនពរដល់លោកជំទាវ និងក្រុមគ្រួសារ ឲ្យបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
Friday, April 24, 2020

Home
ព័ត៌មានជាតិ
សប្បុរសជននានានាំយកអំណោយមនុស្សធម៌ ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅទីស្នាក់ការសាខា
សប្បុរសជននានានាំយកអំណោយមនុស្សធម៌ ផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅទីស្នាក់ការសាខា
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment