ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលនូវអំណោយមនុស្សធម៌ពីលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុនមហារដ្ឋា ត្រេឌីង - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 8, 2020

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលនូវអំណោយមនុស្សធម៌ពីលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុនមហារដ្ឋា ត្រេឌីង

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុនមហារដ្ឋា ត្រេឌីង និងលោកស្រី នូវ ៖ អង្ករចំនួន ១០តោន ត្រីខកំប៉ុង ៣០កេស និងខ្ទឹមស ៦០០គីឡូក្រាម សម្រាប់ប្រើប្រាស់ក្នុងផែនការសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។

ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក និងលោកស្រីជាសប្បុរសជន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ហើយឯកឧត្តមសូមសន្យាថា សាខានឹងយកអំណោយដ៏សប្បុរសទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅនៅក្នុងកម្មវិធីប្រយុទ្ធការរីករាលដាលនៃជំងឺកូវីដ១៩ ( COVID-19 ) នៅក្នុងខេត្តកណ្តាល ដោយគ្មាន ការរើសអើងចំពោះពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ឲ្យបានស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។

ឯកឧត្តមសូមជូនពរដល់លោក លោកស្រី និងសហការីឲ្យបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕






No comments:

Post a Comment

Pages