ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកទឹកផុស បានចេញសេចក្តីជូនដំណឹងដល់សាធារណ:ជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងអស់ដឹងថា៖
ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រៀមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ក្នុងសហគមន៍មូលដ្ឋាន និងយោងតាមកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកផុស បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន សំរាប់តំបន់កំសាន្តនានាក្នុងស្រុកទឹកផុស ចំនួន០៤កន្លែង ។
តំបន់កំសាន្តនានាក្នុងស្រុកទឹកផុសចំនួន០៤កន្លែងដែលត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន ក្នុងនោះរួមមាន៖
១.រមណីយដ្ឋានទឹកធ្លាក់ ស្រែអំពិល
២.រមណីយដ្ឋានទឹកធ្លាក់ ថ្មក្រាល
៣.រមណីយដ្ឋានទឹកធ្លាក់ អន្លង់ស្វាយ
៤.សួនផ្កាដីថ្មីក្រាំងស្គារត្បូង
ក្នុងនោះដែរ រដ្ឋបាលស្រុកទឹកផុស ក៏បានបញ្ជាក់បន្ថែមពីការផ្អាកគ្រប់កន្លែងដទៃទៀតក្នុងស្រុកទឹកផុស ដែលមានការប្រមូលផ្តុំមនុស្សច្រើន ជាកត្តានាំឲ្យមានការឆ្លង និងចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។ ចំពោះការបើកដំណើរការឡើងវិញនៅពេលណានោះ រដ្ឋបាលស្រុកនឹងជូនដំណឹងនៅពេលក្រោយ ៕
Tuesday, April 21, 2020

Home
ព័ត៌មានខ្លីៗ
រដ្ឋបាលស្រុកទឹកផុស សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់កំសាន្តចំនួន៤កន្លែង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
រដ្ឋបាលស្រុកទឹកផុស សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នតំបន់កំសាន្តចំនួន៤កន្លែង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
Tags
# ព័ត៌មានខ្លីៗ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment