ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ អណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានស្នើអោយយកចិត្តទុកដាក់ពិនិត្យឡើងវិញលើក្រុមការងារទទួលបន្ទុកព័ត៌មានខេត្ត ដោយផ្តោតលើប្រពន្ធ័ព័ត៌មាននេះ ដើម្បីពង្រឹងនិងកែសំរួលអំពីប្រពន្ធ័ព័ត៌មាន ដែលកន្លងមកមានភាពរាយប៉ាយ មិនទាន់ប្រមូលផ្តុំុំ ទាំងរបាយការណ៏ចូល និងរបាយការណ៏ចេញ។ ឯកឧត្តមបានបន្តថា យើងបានបង្កើតអោយមានរួចហើយនូវហ្វេបុ៑កផេករដ្ឋបាលខេត្ត ដែលជាបណ្តាញព័ត៌មានថ្នាក់ខេត្ត និងបណ្តាញព័ត៌មានថ្នាក់ក្រុង ស្រុក ដូច្នេះដើម្បីអោយមានការប្រមូលផ្តុំលើព័ត៌មាននេះ មន្ទីរព័ត៌មានខេត្តនាយករដ្ឋបាលសាលាខេត្តកណ្តាល និងអភិបាលរងខេត្តទទួលបន្ទុកត្រូវពិនិត្យ និងរៀបចំរចនាសម្ពន្ធ័ក្រុមនេះអោយមានប្រភពច្បាស់លាស់ និងផ្លូវការ ព្រោះថាបច្ចុប្បន្ននេះជាយុគសមយ័បច្ចេកវិទ្យាព័ត៌មានទំនើប ហើយរដ្ឋបាលនីមួយៗត្រូវពង្រឹង និងគ្រប់គ្រងបញ្ហានេះ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាបានក្រើនរំលឹកដល់កិច្ចប្រជុំទាំងមូលគ្រប់លំដាប់ថ្នាក់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ។ លើសពីនេះទៅទៀតការចុះជួយតាមមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងឆ្លើយតបអោយទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការឆ្លើយតបបានទាន់ពេលវេលា គឺជាគន្លឹះ នៃការអភិវឌ្ឍន៍ខេត្តយើងដ៏ពិតប្រាកដ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជុំវិញខេត្ត ដែលបានយកចិត្តទុកដាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយ ការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩ និងបាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងសូមបន្តដោយយកចិត្តទុកដាក់បន្ថែមទៀតដើម្បីធានាសុវត្ថិភាពចំពោះប្រជាពលរដ្ឋ។
Thursday, May 14, 2020

Home
ព័ត៌មានជាតិ
កិច្ចប្រជុំសមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
កិច្ចប្រជុំសមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment