ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយរថយន្តបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ចំនួន១គ្រឿង និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 13, 2020

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយរថយន្តបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ចំនួន១គ្រឿង និងម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយរថយន្តបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ចំនួន ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ចំនួន ៣ គ្រឿង ម៉ាស៊ីនវាស់កម្តៅ ១ឈុត និងទឹកថ្នាំបាញ់សម្លាប់មេរោគកូវីដ១៩ ចំនួន២០.០០០លីត្រ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា រតន: សម្បត្តិ និងលោកជំទាវ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ ក្នុងវិធានការបង្ការ ការពារ ទប់ស្កាត់ នឹងគ្រប់គ្រងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកឧកញ៉ា រតន: សម្បត្តិ និងលោកជំទាវ ចំពោះការឧបត្ថម្ភនូវអំណោយដ៏មានសារសំខាន់នេះ ដែលជាទឹកចិត្តដ៍ល្អប្រពៃ និងជាវប្បធម៌នៃការចែករំលែកនៅពេលដែលកម្ពុជា ពិសេសខេត្តព្រះសីហនុ កំពុងប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕






No comments:

Post a Comment

Pages