ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 13, 2020

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា។

បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលចូលរួមវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ "ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា" ។

តាងនាមឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៏នៃរដ្ឋសភា អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្នុងនាមប្រធានគណៈកម្មាធិការសាខា ឯកឧត្តម បានថ្លែងអំណរគុណ ដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្រុមការងារចុះជួយខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជនក្នុងខេត្ត ដែលបាន ចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត៕








No comments:

Post a Comment

Pages