ខេត្តកោះកុង៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ។
លោកជំទាវអភិបាលខេត្ត សំណូមពរឲ្យអាជ្ញាធរ មន្ទីរ អង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ សូមពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជាពលរដ្ឋនៅភូមិភ្ញីមាស ភូមិពាមកាយ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ដើម្បីទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍រួម ក្នុងការចូលរួមដោះស្រាយជីវភាពរស់នៅ របស់ពួកគាត់ នៅក្នុងមូលដ្ឋានផ្ទាល់។ ទន្ទឹមនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអប់រំ ផ្សព្វផ្សាយ ឱ្យអ៊ំពូមីង បងប្អូនទាំងអស់ ចូលរួមក្នុងការពារទប់ស្កាត់ការឆ្លងវីរ៉ុសកូវីដ-១៩ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។ សូមប្រុងប្រយ័ត្នខ្ពស់ និងចៀសឱ្យផុតពីការចម្លងវីរ៉ុសកូវីដ-១៩ មកបុគ្គល មកក្រុមគ្រួសារ ជាពិសេស ចៀសផុតពីការចម្លងចូលក្នុងសហគមន៍ របស់យើង៕
Thursday, September 10, 2020

Home
ព័ត៌មានជាតិ
លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ
លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិពាក់ព័ន្ធ និងដំណើរចុះពិនិត្យប្រភពទឹក ស្រះទឹក និងប្រព័ន្ធប្រឡាយទឹក សម្រាប់ស្រោចស្រពផលដំណាំ
Tags
# ព័ត៌មានជាតិ
Share This

គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment