ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ជាពិសេសបងប្អូនរងគ្រោះដោយទឹកជំនន់ទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ពិតជាមានមោទនៈភាពយ៉ាងក្រៃលែង និងសូមគោរពថ្លែងអំណរគុណចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលាដ៍មមាញឹក មានតម្លៃ អញ្ជើញចុះមកពិនិត្យមើលស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្ត ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជាស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទូទាំងខេត្តចំនួន ៤០០០០ ឃីត លើ៦ក្រុង ស្រុក ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកថ្មពួក ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ហើយសម្តេចក៍បានផ្តល់ថវិកាឧបត្ថម្ភដល់ គ្រួសារសពលង់ទឹកកងកម្លាំងប្រដាប់អាវុធ យុវជន អាជ្ញាធរក្រុង ស្រុក និងឃុំសង្កាត់ទាំងអស់ បានប្រតិបត្តិការចូលរួមជួយដល់ប្រជាពលរដ្ឋរងគ្រោះ។


ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី តំណាងឲ្យប្រជាពលរដ្ឋទាំងអស់សូមគោរពដឹងគុណជានិច្ចចំពោះទឹកចិត្តសប្បុរសរបស់សម្តេច ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។ 


សូមគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕