រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាង​របាយការណ៍​ស្ដីពី​លទ្ធផល​សកម្មភាព​ប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ដ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, January 27, 2021

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំឆ្លងសេចក្ដីព្រាង​របាយការណ៍​ស្ដីពី​លទ្ធផល​សកម្មភាព​ប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ដ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាង​របាយការណ៍​ស្ដីពីលទ្ធផលសកម្មភាពប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ដ របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។


បន្ទាប់ពី លោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង អានសេចក្ដីព្រាងរបាយការណ៍ប្រចាំខែរួចមក ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានស្នើឲ្យលោក លោកស្រីប្រធាន អនុប្រធាន ឬតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ពិនិត្យរបាយការណ៍តាមវិស័យរបស់ខ្លួនដើម្បីធានាថារាល់ខ្លឹមសារ ឬសកម្មភាពនានាដែលបានដាក់បញ្ចូលក្នុងរបាយការណ៍នោះមានភាពត្រឹមត្រូវ ឬក៏មានភាពខ្វះចន្លោះត្រង់ចំណុចណា ដែលត្រូវបំពេញ កែសម្រួលបន្ថែមមុននឹងដាក់អនុម័តក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តនាពេលខាងមុខនេះ។


ជាមួយគ្នានោះដែរ ឯកឧត្តម អម សុភា អភិបាលរងខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការចូលរួម និងផ្ដល់យោបល់កែសម្រួលខ្លឹមសាររបាយការណ៍យ៉ាងផុលផុស ព្រមទាំងបានកោតសរសើរចំពោះដឹកនាំទីចាត់ការអន្តរវិស័យរបស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត បានអនុវត្តតាមតួនាទីភារកិច្ចរបស់សម្រេចបានលទ្ធផលល្អ បង្កើនការអភិវឌ្ឍ ឆ្ពោះទៅមូលដ្ឋាន និងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ឯកឧត្តម អភិបាលរងខេត្ត បានផ្តាំផ្ញើអោយគ្រប់អង្គភាពជុំវិញខេត្ត ដើម្បីសម្រេចបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួនដោយមាន ផែនការសកម្មភាពការងារច្បាស់លាស់ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេច តេជោ ហ៊ុន សែនជាប្រមុខ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការ ការពារការរីករាលដាលជំងឺកូវីដ-១៩ អោយប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់៕





 

No comments:

Post a Comment

Pages