តើលោកហេងនិងលោកវុនជានរណាបានហ៊ានបើកល្បែងស៊ីសងស្ថិតនៅក្នុងភូមិច្រវ៉ាក់ដែកឃុំឈូកស្រុកក្រូច ឆ្មាខេត្តត្បូងឃ្មុំយ៉ាងរលូនដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចបន្តិចសោះ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, March 10, 2021

តើលោកហេងនិងលោកវុនជានរណាបានហ៊ានបើកល្បែងស៊ីសងស្ថិតនៅក្នុងភូមិច្រវ៉ាក់ដែកឃុំឈូកស្រុកក្រូច ឆ្មាខេត្តត្បូងឃ្មុំយ៉ាងរលូនដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចបន្តិចសោះ

ខេត្តត្បូងឃ្មុំ  ល្បែងស៊ីសងដុះស្លែមួយកន្លែងស្ថិតនៅភូមខាងលើនោះបើកលេងយ៉ាងរលូនដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចឡើយតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាល្បែងសុីសង(ហៅថាល្បែងសត្វ)ដូចយូគីនេះគឺខ្លាំងជាងល្បែងបៀរអាប៉ោងជល់មាន់ទៅទៀតប្រជាពលរដ្ឋនៅក្នុងភូមិនោះបានបន្តទៀតថាអ្នកលេងចាញ់អស់លុយមកផ្ទះឈ្លោះប្ដីប្រពន្ធដោយសាល្បែងមានលុយដោយបានរើសគ្រាប់ស្វាយចន្ទីនិង

ជាជ័រកៅស៊ូលក់បានយកលុយទៅលេងល្បែងសត្វអស់រលីងដូចជាអ្នកស៊ីឈ្នួលរើសគ្រាប់ស្វាយនិងជាជ័រកៅស៊ូឲ្យគេមិនសល់លុយដោយយកមកលេងល្បែងសត្វនេះអស់រលីងចំពាក់លុយធនាគារចំពាក់បំណុលគេលក់អស់ទ្រព្យសម្បត្តិដោយសារល្បែងមួយនេះ  


ប្រភពពីពលរដ្ឋពួកគាត់បានងើងឆ្ងល់យ៉ាងខ្លាំងទៅលើទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះបើកលេងប៉ុណ្ណឹងហើយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានធ្វើមិនដឹងមិនឮទៅវិញឬមួយបានទទួលផលប្រយោជន៍ពីអ្នកបើកល្បែងហើយមើលទៅបានបណ្ដោយឲ្យបើកលេងយ៉ាងពពាក់ពពូននិងអាណាធិបតេយ្យជារៀងរាល់ថ្ងៃ


ស្របពេលនេះរាជរដ្ឋាភិបាលហាមមិនឱ្យការជួបជុំតាមមូលដ្ឋាននានាដើម្បីទប់ស្កាត់ជំងឺខូវីដ19ឲ្យមានប្រសិទ្ធភាពផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានបិទភ្នែបើកភ្លើងខៀវបណ្ដោយឱ្យប្រជាពលរដ្ឋនាំគ្នាចូលទៅលេងល្បែងខុសច្បាប់យ៉ាងពពាក់ពពូនអាណាធិបតេយ្យបែបនេះទៅវិញចុះបើផ្ទុះឬរីករាលដាលជំងឺខូវីដ19កើតឡើងតើគិតយ៉ាងណាដែរទៅ


បងប្អូនប្រជាពលរដ្ឋឃើញបែបនេះមានការព្រួយបារម្ភយ៉ាងខ្លាំងដូច្នេះហើយពួកគាត់សូមសុំណូមពរដល់អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ(ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ)ជាពិសេសឯកឧត្តមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំមិនគួរមើលរំលងគួរតែមានវិធានកាក្តៅចាត់កម្លាំងក្រោមឱវ៉ាតចុះមកត្រួតពិនិត្យនូវទីតាំងបើកល្បែងសុីសងខុសច្បាប់មួយកន្លែងដែរកំពុងបើកលេងនៅភូមិខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាយចុះធ្វើការបង្គ្រាតាមគោលនយោបាយភូមិឃុំមានសមត្ថភាពផងទាន


 

No comments:

Post a Comment

Pages