ឯកឧត្ត ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺ covid-19 ថ្នាក់ខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, March 10, 2021

ឯកឧត្ត ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺ covid-19 ថ្នាក់ខេត្ត

ខេត្តកំពត៖ យោងតាមសភាពការណ៍ថ្មីៗ និងបន្ទាន់ពាក់ព័ន្ធនឹងការរីករាលដាលជំងឺ កូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺកូវីត ១៩ ថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មេបញ្ជាការមូលដ្ឋានសមុទ្រ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹក ២៤១ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកលោក ស្រីអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ២៣នាក់ ។ 


កិច្ចប្រជុំផ្តោតសំខាន់ទៅលើបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងវិធាននៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាការណែនាំ និងបទបញ្ជាបន្ទាន់ យកមកអនុវត្តជាក់ស្ដែង ដូចជាការដឹកជញ្ជូនពលករមកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនមកកាន់ខេត្តកំពត ដើម្បីធ្វើចត្តាឡីស័កនៅមូលដ្ឋាន និងការត្រៀមលក្ខណៈគ្រប់បែបយ៉ាងសម្រាប់អន្តរាគមន៍ក្នុងករណីដែលជំងឺកូវីដ១៩ រីករាលដាលខ្លាំង ។ 


ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមបទបញ្ជារបស់សម្ដេចតេជោតាមរយៈសារជាសំឡេងក្នុងពេលថ្មីៗនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕





 

No comments:

Post a Comment

Pages