បុរសម្នាក់បេីករថយន្តដឹកស៊ីម៉ង់ត៍ មួយគ្រឿង ទាញចង្កូតគេចម៉ូតូមួយគ្រឿង បណ្តាលអោយក្រឡាប់ដេកស្តូក សំណាងអ្នកបេីកបររងរបួសស្រាល - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, March 23, 2021

បុរសម្នាក់បេីករថយន្តដឹកស៊ីម៉ង់ត៍ មួយគ្រឿង ទាញចង្កូតគេចម៉ូតូមួយគ្រឿង បណ្តាលអោយក្រឡាប់ដេកស្តូក សំណាងអ្នកបេីកបររងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តដឹកស៊ីម៉ង់ត៍ មួយគ្រឿង បានទាញចង្កូតគេចម៉ូតូមួយគ្រឿង ក្រឡាប់ដេកស្តូក សំណាងអ្នកបេីកបររងរបួសស្រាល។។កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ក្នុងភូមិ បាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


តាមអ្នកបើកបរ បានអោយដឹងថា នៅមុនពេលគ្រោះថ្នាក់គាត់បានដឹកស៊ី ម៉ង់ម៉ាកKING DOM ចំនួន១៥តោន  មកពីរោងចក្រនៅខេត្តកំពតយកទៅដាក់នៅការដ្ឋាន នៅព្រែកពោធិ៍ ពេលធ្វើដំណើរតាមផ្លូវក៍បានជួបគ្រោះថ្នាក់ក្រឡាប់ ។អ្នកបើកបរ ក៍បានបញ្ជាក់ថាបើសិន ជាគាត់មិនទាញចង្កូតគេចច្បាស់ជាកិនអ្នកបើកបរ ម៉ូតូដួលនោះស្លាប់មិនខានសុខចិត្តគ្រោះថ្នាក់ខ្លួនឯង។


បន្ទាប់ពីគ្រោះថ្នាក់ដោយសារពុំបង្កអោយមនុស្សរងរបួស អ្នកបើកបរ ក៍បានទាកទងហៅរថយន្តមួយគ្រឿងទៀតមកសេង និងយករថយន្តមកស្ទួចលើករថយន្តនោះយកទៅជួសជុលដោយខ្លួនឯង ៕





 

No comments:

Post a Comment

Pages