(ភ្នំពេញ)៖ភាគីខាងម្ចាស់លុយបានរងរបួសធ្ងន់ដោយសារបុរសជាកូនបំណុលបានកាប់ចំនួន៣កាំបិតក្នុងករណីទាស់សម្តីគ្នាស្តីពីការជំពាក់លុយ១ម៉ឺនរៀល។បង្កភាពភ្ញាក់ផ្អើលនេះកើតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅកាលពីរំលងអធ្រាត្រចូលថ្ងៃទី១ខែមេសាឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ សុខ កា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់តុការ ស្នាក់នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។រីឯជនបង្កមានឈ្មោះពៅអាយុជាង២០ឆ្នាំ ។ជនរងគ្រោះបានទៅទារលុយពីជនដៃដល់ចំនួន១ម៉ឺនរៀល តែជនបង្កគ្មានលុយឱ្យទេថែមទាំងទាស់សម្ដីគ្នារហូតទាញកាំបិតកាប់មកលើជនរងគ្រោះជាម្ចាស់លុយពីក្រោយខ្នង៣កាំបិត បណ្ដាលឱ្យហូរឈាមពេញខ្លួនរងរបួសធ្ងន់ បន្ទាប់មកជនដៃដល់គេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមកង់បីមកកាន់មន្ទីរពេទ្យបង្អែកច្បារអំពៅដើម្បីព្យាបាលរបួស៕
No comments:
Post a Comment