(ថ្នាក់ដឹកនាំខេត្តស្វាយរៀងអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារកូវីដ១៩ប្រភេទ Sinovac ដោយស្ម័ក្រចឹត្ត) - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, April 1, 2021

(ថ្នាក់ដឹកនាំខេត្តស្វាយរៀងអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារកូវីដ១៩ប្រភេទ Sinovac ដោយស្ម័ក្រចឹត្ត)

ខេត្តស្វាយរៀង គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩  បានរៀបចំចាក់វ៉ាក់សាំងការពារជូនមន្ត្រីរាជការសាលាខេត្តដោយមានការអញ្ជើញចូលរួមចាក់វ៉ាក់សាំង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ  ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទSinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជាមួយគ្នានេះក៏មានការចាក់ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ស្ថិតនៅសាលប្រជុំធំអាគា"ឃ"សាលាខេត្តស្វាយរៀង។


លោកវេជ្ជបណ្ឌិតកែវរដ្ឋាបានឲ្យដឹងថាការវ៉ាក់សាំងនៅព្រឹកនេះគឺចាក់ជូនទៅឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងក្រុមការងារគ្រប់មន្ទីរអង្គភាពទាំង៨ ក្រុង ស្រុកនិងចាក់បន្តបន្ទាប់ទៀត នៅតាម មន្ទីរពេទ្យនានាននៅពេលក្រោយតាមដំណាក់កាលនីមួយៗដែលគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានរៀបចំនិងគ្រោងទុកជាស្រេចនិងចាក់ជូនគ្រប់ស្ថាប័ននិងបងប្អូនប្រជាពលរដ្ឋ គ្រប់គ្នាទាំងអស់។

លោកបានបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះ ជាថ្ងៃទី១​ នៃការបើកឆាកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេស ក្រោមការគិតគូ​ និងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះ​ខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្ត។






 

No comments:

Post a Comment

Pages