រដ្ឋបាល​ខេត្តកំពង់ឆ្នាំង រៀប​ចំ​កិច្ចប្រជុំ​ស្ដីពី​សកម្មភាព​គម្រោង​ច្រក​ចេញ​ចូលតែមួយ​សម្រាប់​ប្រជាពលរដ្ឋ(OW4C) - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, April 10, 2021

រដ្ឋបាល​ខេត្តកំពង់ឆ្នាំង រៀប​ចំ​កិច្ចប្រជុំ​ស្ដីពី​សកម្មភាព​គម្រោង​ច្រក​ចេញ​ចូលតែមួយ​សម្រាប់​ប្រជាពលរដ្ឋ(OW4C)

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ នៅ​សាលប្រជុំ​សាលា​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម អម​ សុភា អភិបាលរង​ខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត អញ្ជើញ​ចូលរួម​ជាអធិបតី​ក្នុង​កិច្ចប្រជុំ​ស្ដីពី​សកម្មភាព​គម្រោង​ច្រក​ចេញ​ចូលតែមួយ​សម្រាប់​ប្រជាពលរដ្ឋ(OW4C) ជាមួយ​ក្រុម​ហ៊ុន​Nickol Global Solutions អង្គការ InSTEDO និង​អង្គការ​វិទ្យាស្ថាន​តស៊ូ​មតិ​ និ​ងគោលនយោបាយ​(API) តាម​រយៈប្រព័ន្ធ​អេឡិចត្រូនិច(ZOOM)។


ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ស៊ីវ រុន ឯកឧត្តម ផាន់ ចាន់តារា សមាជិក​ក្រុម​ប្រឹក្សាខេត្ត លោក អ៊ុក កីឡា ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត លោក លៀង ជុំសុបិន្ត​ នាយក​រង​រដ្ឋបាលសាលាខេត្ត លោក ឈាង​ បូរ៉ា ប្រធាន​អង្គភាពច្រកចេញ​ចូលតែមួយ​សាលា​ខេត្ត អភិបាលរងក្រុងកំពងឆ្នាំងទទួលបន្ទុកច្រកចេញចូលតែមួយ លោកប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុងកំពងឆ្នាំង​ បុគ្គ​លិក​គម្រោង អង្គការសង្គមស៊ីវិល និងក្រុមយុវជនស្ម័គ្រចិត្ត​សរុប ៣៥​រូប៕





 

No comments:

Post a Comment

Pages