តាកែវ៖ ថវិការបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំនួន ២០ លានរៀល ត្រូវបាន ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ យកមកប្រគល់ជូនក្រុមគ្រួសារ ដែលមាន សមាជិកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ០៤គ្រួសារ ក្នុងស្រុកសំរោង។ ដែលក្នុងឱកាស ចុះសួរសុខទុក្ខ និងនាំយកថវិកានោះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក អៀម ថៃ ប្រធានមន្ទីរព័ត៌មានខេត្ត លោក កេត ម៉ៅ អភិបាលស្រុកសំរោង ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍សំណេះសំណាលនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏នាំយក នូវបណ្ដាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏សូមចូលរួម រំលែកទុក្ខ ដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសាច់ញាតិនៃសព សម្ដែងការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់សមាជិកគ្រួសារនីមួយៗ ដោយសារ មេរោគកូវីដ-១៩ចង្រៃនេះ ដែលកំពុងរាតត្បាត ពាសពេញសកលលោកយើងនេះ និងសូមបួងសួងសូមឲ្យវិញ្ញាណខ័ណ្ឌរបស់ពួកគាត់ បានទៅ កាន់ឋានសុគតិភពផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដាស់តឿន ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ ក្រសួងសុខា ភិបាល ព្រមទាំងអនុវត្តវិធាន ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវបន្តទៀត ដើម្បីចូល រួមទាំងអស់គ្នាក្នុងការទប់ស្តាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតមានឡើងបន្តទៀត ឆ្លងចូលក្នុងសហគមន៍យើងរស់នៅបានតទៅមុនទៀតបានឡើយ៕
No comments:
Post a Comment