ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អៀម សារុំ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, June 25, 2021

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អៀម សារុំ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ

ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អៀម សារុំ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលត្រូវជាឪពុកបង្កើត លោក រី ដាវិន នាយករងទីចាត់ការរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងជាឪពុកក្មេករបស់លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម។


ឯកឧត្តម អៀម សារុំ បានទទួលមរណភាព នៅវេលាម៉ោង ០០:០២ នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។ 


ពិធីបុណ្យសពនេះ បានប្រារព្ធធ្វើឡើង នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតនៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមឲ្យវិញ្ញាណក្ខន្ធឯកឧត្តម បានទៅកាន់សុគតិភព៕




 

No comments:

Post a Comment

Pages