ក្ដៅៗស្លាប់ទៀតហើយ ម៉ូតូពីរគ្រឿងបានបុកគ្នាលាន់ដូចរន្ទះបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនឹងកន្លែងរីឯបានម្នាក់ទៀតរងរបួសធ្ងន់... - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, June 11, 2021

ក្ដៅៗស្លាប់ទៀតហើយ ម៉ូតូពីរគ្រឿងបានបុកគ្នាលាន់ដូចរន្ទះបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនឹងកន្លែងរីឯបានម្នាក់ទៀតរងរបួសធ្ងន់...

(ភ្នំពេញ)÷ម៉ូតូពីគ្រឿងបុកគ្នាលាន់ដូចរន្ទះបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង រីឯម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ ថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី០៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។


ជនរងគ្រោះមាន ឈ្មោះទ្រីហេង ភេទប្រុស អាយុជាង៣០ ស្លាប់ចំណែកអ្នករងរបួសមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការនេះបានកើតគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AP-3805 ជិះធ្វើដំណើរតាមបណ្ដោយលេខ១៤៥ ខណៈពេលមកដល់ត្រង់ចំណុនិងផ្សារសូរិយាម៉ល ក៏ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1Tk-9432 ជិះធ្វើដំណើរបញ្ជះទិសនៅគ្នាក្នុងល្បឿនលឿនហើយជ្រុលមកបុកពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យបុរសម្នាក់ដែលជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ខ្ទាតផ្លោងជិត១៥បាក់កស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញឲ្យមកទទួលយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។


ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសលវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។  -P.23



 

No comments:

Post a Comment

Pages