(ភ្នំពេញ)៖បុរសម្នាក់បានរួចផុតពីសេចក្ដីស្លាប់ដោយសារតែរយន្តសុីនទ្រីបើកបុកពីក្រោយចំពេញទំហើងបណ្ដាលឲ្យម៉ូតូជនរងគ្រោះខ្ទៀតចូលទៅនៅក្រោមកង់រថយន្តចំហៀងខាងក្រោយរងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានលួចរត់ពីសេចក្ដីស្លាប់ហើយត្រូវបានរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវវ៉េងស្រេងទល់មុខនឹងផ្ទះសំណាក់សេះមាសមាសឡើងហ្នឹងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក់ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1BD-7903 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេង ខណៈពេលដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊ិនទ្រីពណ៌លឿងមួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេងដូចគ្នាក្នុងល្បឿនលឿនក៏ជ្រុលមកគៀរម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួលហើយទៀតចូលទៅនៅក្រោមកង់រថយន្តពីហៀងខាងក្រោយបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូបានបានលោតចេញរួចផុតពីសេចក្ដីស្លាប់ព្រលឹងនៅចុងសក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះមកដាក់អែបខាងផ្លូវហើយទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចាគ្នាសងជាសំណងទៅដល់ជនរងគ្រោះដើម្បីបញ្ចប់រឿង=រាយការណ៍ដោយ-P.23
No comments:
Post a Comment