ខេត្តស្វាយរៀង លោកផឹង និល ប្រធានមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានចុះ នៅតាមឪសថស្ថាន និង តូបលក់ស្រាស ស្រាថ្នាំ នៅទីរួមខេត្ត និង ស្រុកស្វាយជ្រំ ថ្ងៃទី ០៨ខែ មិថុនា ឆ្នាំ២០២១ នេះ។
លោក ផឹង និលបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដា ឪសថស្ថាន ជាពិសេស ពិនិត្យផលិតស្រាស និងស្រាថ្នាំស្ថិតក្នុងក្រុង ស្វាយរៀង និង ស្រុកស្វាយជ្រំ ។
សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឪសថស្ថានចំនួន ១៣ទីតាំងនិង ស្រាស ស្រាថ្នាំចំនួន ១២ ទីតាំងមន្ត្រីយើងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល ជែលលាងដៃ និង ស្រាស ស្រាថ្នាំ ដើម្បីស្វែងរកសារធាតុមេតាណុល ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោកបានបន្តថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញអាល់កុលក្លែងក្លាយ
- អាល់កុល ចំនួន ១៥ លីត្រ ( មានសារធាតុមេតាណុណ )
ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះធ្វើការដុតកម្ទេចចោលតែម្តង ។
លោកក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួមទប់ស្កាត់ការ ធ្វើអនាម័យឲ្យបានល្អ មុននឹងទិញឬលក់ របស់អ្វីមួយត្រូវពិនិត្យមើលការ វេចខ្ចប់ និង ស្លាកយីហោឲ្យបានច្បាស់លាស់ ជាពិសេសទីតាំងនិងលេខទូរស័ព្ធ៕
No comments:
Post a Comment