កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រទី២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម ស៊ីវ រុន ឯកឧត្ដម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនអ្នកស្រី ហេង សាវ័ន្ត ដែលសម្រាលកូនភ្លោះចំនួន ០៣នាក់ រស់នៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ការចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្រ្តីសម្រាលកូនភ្លោះចំនួន ០៣នាក់នោះ ក៏មានការចូលរួមពី ឯកឧត្ដមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តចូលរួមផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ម្តាយរបស់ទារកត្រូវថែទាំសុខភាពឱ្យបានល្អ ដោយបរិភោគអាហារឱ្យបានត្រឹមត្រូវ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៕
No comments:
Post a Comment