ថ្ងៃអង្គារទី៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំវេទិកាស្ត្រី និងយុវជន ស្តីពី “ការចូលរួមរបស់ស្ត្រី យុវជនក្នុងការធ្វើសេចក្តីសម្រេចចិត្ត” តាមរយៈ Zoom ដែលរៀបចំដោយ អង្គការតម្លាភាពកម្ពុជា។
វេទិកាស្ត្រី និងយុវជន ស្តីពី «ការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត- គឺ ជាកម្មវិធីមួយរបស់អង្គការតម្លាភាពកម្ពុជា ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិក USAID មូលនិធិពីសហភាព អឺរ៉ុប E និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត SIDA។ វេទិកានេះមានគោលបំណងលើកកម្ពស់ ចំណេះដឹងរបស់ស្ត្រី និងយុវជន អំពីសមភាពយេនឌ័រ សារៈសំខាន់ និងការជម្រុញឲ្យមានការចូលរួមរបស់ស្ត្រី និង យុវជនក្នុងការធ្វើសេចក្ដីសម្រេចចិត្តក្នុងដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment