អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, September 2, 2021

អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយ:ប្រព័ន្ធអនឡាញ (Zoom Meeting) ជាមួយរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំងបីប្រភេទ និងលោក លោកស្រី មន្ត្រីពាក់ព័ន្ធ។


សូមជម្រាបជូនដែរថា របៀបវារ:ដាក់ជូនកិច្ចប្រជុំមាន សំខាន់ៗរួមមាន៖

១- ការពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ (លេខាធិការរាយការណ៍ពីកូរ៉ុមចូលរួម)

២- ឯកឧត្ដមប្រធានក្រុប្រឹក្សាខេត្ត មានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី២៧

៣- ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២៦

៤- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ

៥- ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១៕





 

No comments:

Post a Comment

Pages