ថ្ងៃសុក្រទី២៩ តុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភមួយចំនួន ជូនពួកកងកម្លាំងកងទ័ពដឹកជញ្ជូន ដែលបានបំពេញបេសកកម្មការងារលើទឹកដីខេត្តបន្ទាយមានជ័យ ដឹកជញ្ជូនបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក វិញត្រឡប់ទៅអង្គភាពវិញដើម្បីផ្ញើគ្រួសារកូនចៅនៅផ្ទះ។


ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងការកោតសរើរ និងវាយតម្លៃខ្ពស់ចំពោះលារបំពេញបេសកកម្មដ៍មមាញឹករបស់កងទ័ពដឹកជញ្ជូនក្នុងដឹកជញ្ជូនបងប្អូនពលករពីព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងទៅកាន់លំនៅដ្ឋាន ពេលនេះស្ថានភាពកូវីដ១៩ និងការដឹកជញ្ជូនពលករមានការកាត់បន្ថយដូច្នេះត្រូវបានបញ្ចប់ការដឹកជញ្ជូនច្រើនជាង ហើយត្រូវបានត្រឡប់ទៅបំពេញបេសកកម្មនៅអង្គភាពខ្លួនវិញ សូមជូនពរកងកម្លាំងទាំងអស់ប្រកបដោយសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ចការងារជូនជាតិ និងប្រជាជន៕