ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ថង សាវុន  អភិបាលខេត្តមណ្ឌលគិរី បានទទួលជំនួយឧបត្ថម្ភ ពី គម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និង វីឡា ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត នាយរដ្ឋបាលសាលាខេត្ត និង ម្ចាស់ គម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និង វីឡា នៅសាលាខេត្តមណ្ឌលគិរី។

 

នាឳកាសនោះ ឯកឧត្ដម ថង សាវុន អភិបាល នៃអភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់ ម្ចាស់គម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និង វីឡា ដែលបានឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគ ដល់គណ:កម្មាធិការប្រយុទ្ធប្រឆាំងកូវីដ-១៩ ថ្នាក់ ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ ឯកឧត្តម ក៏បានអំពាវនាវដល់ម្ចាស់គម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍ និង វីឡា សូមបន្តជួយឧបត្ថម្ភគាំទ្រជាបន្តទៀត និង ជួយរៀបចំកែលម្អបរិស្ថាន ក្នុងខេត្តមណ្ឌលគិរី អោយមានភាពទាក់ទាញ ភ្ញៀវទេសចរចូលមកកម្សាន្តបានកាន់តែបន្ថែមទៀត។ 


សូមបញ្ជាក់ថា ជំនួយឧបត្ថម្ភដែលគម្រោងមណ្ឌលដួងចិត្ត អេកូរីសតន៍និងវីឡា ជូនរដ្ឋបាលខេត្ត រួមមាន៖ អង្ករ ០៤ តោន ទឹកត្រីចំនួន ១០០យូរ ទឹកស៊ីអុីវ ១០០យូរ និង មីចំនួន ១០០កេស៕