អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារនៅក្នុងភូមិ៣ នៃសង្កាត់ផ្សារឆ្នាំង និងបើកការដ្ឋានជួសជុលផ្លូវប្រវែងជាង ២ពាន់ម៉ែត្រ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, November 16, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារនៅក្នុងភូមិ៣ នៃសង្កាត់ផ្សារឆ្នាំង និងបើកការដ្ឋានជួសជុលផ្លូវប្រវែងជាង ២ពាន់ម៉ែត្រ

កំពង់ឆ្នាំង៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្ត នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅក្នុងភូមិ៣ នៃសង្កាត់ផ្សារឆ្នាំង និងបើកការដ្ឋានជួសជុលផ្លូវប្រវែងជាង ២ពាន់ម៉ែត្រ នៅក្នុងភូមិទាំង៣ ខាងលើនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។


នៅក្នុងឱកាសនេះឯកឧត្តម សាន់ យូ មានប្រសាសន៍ថា អំណោយដែលផ្ដល់ជូនបងប្អូននៅ ក្នុងពេលនេះ គឺជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចំនួន ១០០គ្រួសារក្នុងពេលនេះ គឺមកពីភូមិចំនួន៣មាន ភូមិផ្សារលើ ភូមិផ្សារឆ្នាំង និងភូមិកោះក្របី នៃសង្កាត់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, មីមួយកេស, ទឹកត្រី ១ យួរ,ទឹកស៊ី អ៊ីវ ១ យួរ និងត្រីខ ១០ កំប៉ុង ដើម្បីជួយដោះស្រាយការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបរិបទនៃជំងឺកូវីដ-១៩។


ឯកឧត្តម សាន់ យូ បានមានប្រសាសន៍បន្តថា ចំពោះការជួសជុលផ្លូវនៅក្នុងមូលដ្ឋានភូមិទាំង៣របស់យើងនេះ គីឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានគម្រោងជួសជុលផ្លូវលំ៥ខ្សែ មានប្រវែងជាង២ពាន់ ម៉ែត្រនេះ ឱ្យក្លាយទៅជាផ្លូវបេតុង ដែលមានគុណភាពល្អ និងត្រូវចាក់ដីផ្លូវឱ្យផុតទឹកទន្លេឡើង ដែលមានកំពស់ពី១ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ ព្រមទាំងរៀបប្រព័ន្ធលូទឹកតាមផ្លូវថ្នល់ទាំងនេះផងដែរ ដែរត្រូវចំណាយថវិកាខ្ទង់លានដុល្លារ។ 


ការជួយធ្វើផ្លូវទាំង៥ខ្សែខាងលើនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ ក្នុងស្ថាបនាសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងសហការចូលរួមដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈទូទៅ។


ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា និងក៏ត្រូវបំពេញកាតព្វកិច្ច ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនស្រឡាញ់ផងដែរ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ដើម្បីឱ្យពួកគាត់ជួយបម្រើការងារជូនយើ ងនៅក្នុងមូលដ្ឋាន៕








 

No comments:

Post a Comment

Pages