អាជ្ញាធរខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មី KOBO ToolBox និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មានទាំន់ហេតុការ (PRISM)»ជូនដល់មន្រ្តីបង្គោលលេខាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងក្រុង ស្រុកទាំង១០ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, December 16, 2021

អាជ្ញាធរខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មី KOBO ToolBox និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មានទាំន់ហេតុការ (PRISM)»ជូនដល់មន្រ្តីបង្គោលលេខាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងក្រុង ស្រុកទាំង១០

(ខេត្តកំពង់ចាម) ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អញ្ចើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មី KOBO ToolBox និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មានទាំន់ហេតុការ (PRISM)»ជូនដល់មន្រ្តីបង្គោលលេខាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងក្រុង ស្រុកទាំង១០។ វគ្គបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់១៧ ខែ ធ្នូ ឆ្នាំ២០២១ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងគោលបំណង ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីបង្គោលទាំងអស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអង្កេតតាមដាន កត់ត្រា និងបញ្ចូនព័ត៌មានស្តីពីហានិភ័យនៃមុខសញ្ញាគ្រោះថ្នាក់ និងរបៀបកត់ត្រា និងបញ្ចូលព័ត៌មានផលប៉ះពាល់ដោយគ្រោះមហន្តរាយនានាដែលបានកើតមានឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធ។


ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានដឹកនាំចង្អុលបង្ហាញ និងផ្តល់ការគាំទ្រទាំងធនធាន និងបច្ចេកទេសដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។ ជាមួយគ្នានេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ អង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបាន ជួយគាំទ្រដល់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ក្នុងជួយពង្រឹងតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសជាប្រចាំដល់យន្តការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធ ព័ត៌មានទាន់ហេតុការណ៍នេះ ដោយធានាបាននូវប្រសិទ្ធភាពការងារ ល្បឿននៃការបញ្ចូល និងបញ្ជូនទិន្នន័យ សុក្រឹត្យភាពនៃទិន្នន័យដោយមានការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវរាល់ហេតុការណ៍គ្រោះមហន្តរាយ ឬឧប្បទ្ទវហេតុនីមួយៗ ដោយឈរលើស្មារតីទទួលខុសត្រូវ និងឆន្ទៈម្ចាស់ការខ្ពស់។


ឯកឧត្តមអភិបាលរងខេត្ត បានថ្លៃងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក, ឃុំ សង្កាត់ដែលជានិច្ចកាលតែងតែបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការងារត្រៀមបង្ការ ឆ្លើយតប សង្គ្រោះបន្ទាន់ និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ ទាំងមុនពេល អំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ កាត់បន្ថយផលប៉ះពាល់ចំពោះអាយុជីវិតមនុស្ស សត្វ ផលដំណាំ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា៕







 

No comments:

Post a Comment

Pages