កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ប្រជុំត្រៀមរៀបចំឯកសារសម្រាប់ចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។ 


គូសបញ្ជាក់ជូនថាៈ គណៈប្រតិភូក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលនឹងគ្រោងចុះពិនិត្យផ្ទៀងផ្ទាត់វាយតម្លៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ សម្រាប់បេក្ខភាព "ក្រុងកំពង់ឆ្នាំង" នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅសាលាខេត្តកំពង់ឆ្នាំង៕