កំពងឆ្នាំង៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និង ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានជម្រុញអោយអាជ្ញាធរត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយប្រតិបត្តិអោយបានតាមតួនាទីនិងភារកិច្ចជាពិសេសត្រូវគិតគូរពីសុខមាលភាពនិងបំរើប្រជាពលរដ្ឋអោយបានល្អក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។ លោកជំទាវ បានជម្រុញបែបនេះនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំង ក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង អភិបាលរងក្រុង មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងក្នុងក្រុង ចៅសង្កាត់ទាំង៤ និង ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៤ចូលរួមផងដែរ។
លោកជំទាវ បានជម្រុញបន្តថាៈអាជ្ញាធរសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំង ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន, បន្តពង្រឹងផ្សព្វផ្សាយការងារ ភូមិ ឃុំមានសុវត្ថិភាពនៅក្នងដែនសមត្ថកិច្ចការទទួលខុសត្រូវរបស់ខ្លួន, ពិនិត្យ និងជម្រុញការងារចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ក្មួយៗដែលមិនទាន់បានទៅទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩នៅតាមមូលដ្ឋានរបស់ខ្លួនតាមការណែនាំនិពេលវេលាកំណត់ក្រសួងសុខាភិបាលដើម្បីបន្ស៊ាំសហគមន៍ និងរស់នៅតាមបែបគន្លងថ្មី, ពង្រឹង និង ពន្លឿនការផ្ដល់សេវាធារណ:ជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់សេវារដ្ឋបាល បន្តដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាជាពិសេសត្រូវបន្តធ្វើអត្តសញ្ញាណប័ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុក្នុងមូលដ្ឋានរបស់ខ្លួន៕
No comments:
Post a Comment