ឯកឧត្តមអភិបាលខេត្តតាកែវ បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ខណៈទូទាំងសម្រេចចាក់បាន ៩៨ភាគរយហើយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, February 2, 2022

ឯកឧត្តមអភិបាលខេត្តតាកែវ បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ខណៈទូទាំងសម្រេចចាក់បាន ៩៨ភាគរយហើយ

តាកែវ៖ នៅក្នុងឱកាសអញ្ជើញចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ដូសជម្រុញ លើកទី៤ នៅមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញការងារចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នា ដើម្បីជារនាំងការពារពីការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង ខណៈមេរោគបំបែលខ្លួនថ្មីមីអូក្រុងនេះ កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជារបស់យើង។ 

 

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបន្តថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានដាក់ចេញនូវ វិធានការយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ក្នុងការការពារ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឈានទៅដល់ការបើកឡើងវិញ នូវប្រក្រតីភាពនៃសង្គមសេដ្ឋកិច្ច ទូទាំងប្រទេស។ តែទោះយ៉ាងណាក៏ដោយ ក៏ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយើង ពិសេសមេរោគបំប្លែងខ្លួនថ្មី ឣូមីក្រុង។

 

ឯកឧត្តម អ៊ូច ភា ក្នុងនាម រដ្ឋបាលខេត្តតាកែវ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងឣំណរ ឣរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំស្វែងរកវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកមកចាក់ជូន ប្រជាពលរដ្ឋទូទាំងប្រទេស។

 

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាសភិបាលខេត្តតាកែវ មកដល់ពេលនេះ ខេត្តតាកែវ កំពុងតែដំណើការចាក់វ៉ាក់សាំងដូសទី៤ដែលជាដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ រហូតមកដល់ពេលនេះមានមនុស្សប្រមាណជាង៤ពាន់នាក់ប៉ុណ្ណោះដែលបានចាក់ដូសទី៤ នៅក្នុងចំណោមមនុស្សដែលត្រូវចាក់ប្រមាណជា៧០ម៉ឺននាក់ ហើយការចាក់ដូសទី៤បានចំនួនតិចបែបនេះគឺបណ្ដាលមកពីកត្តាពេលវេលា ពោលបងប្អូនប្រជាពលរដ្ឋទើបតែចាក់លើកទី៣ និងមានមួយចំនួនទៀតមិនទាន់បានចាក់ ដូសទី៣នៅឡើយទេ ដោយយើងមានវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋប្រភេទ ស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាសេនីកា ដោយឡែកសម្រាប់វ៉ាក់សាំង ម៉ូដែណា គឺសម្រាប់ចាក់ជូនមន្ត្រីជួរមុខ។

  

គួបញ្ជាក់ថា សម្រាប់ខេត្តតាកែវប្រជាពលរដ្ឋដែលបានចាក់វ់ាក់សាំងបង្កាជំងឺកូវីដ១៩លើកទី១មានចំនួនជាង៨០ម៉ឺននាក់ឬជាង៩៨ភាគរយ អ្នកដែលបានចាក់វ់ាក់សាំងដូសទី២មានចំនួន៩១ភាគរយ និងការចាក់លើកទី៣ទើបតែបានចំនួន៤០ភាគរយប៉ុណ្ណោះ៕





 

No comments:

Post a Comment

Pages