ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាសុខាភិបាលពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ផ្ដល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសម្រាប់បម្រើក្នុងការងារប្រចាំថ្ងៃតាមមន្ទីរពេទ្យ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, February 12, 2022

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាសុខាភិបាលពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ផ្ដល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសម្រាប់បម្រើក្នុងការងារប្រចាំថ្ងៃតាមមន្ទីរពេទ្យ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នាព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសាលាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាសុខាភិបាលពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ផ្ដល់ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសម្រាប់បម្រើក្នុងការងារប្រចាំថ្ងៃតាមមន្ទីរពេទ្យ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលរីករាលដាលនេះ។ សម្ភារដែលទទួលបានរួមមាន៖ បរិក្ខាវេជ្ជសាស្រ្តា ចំនួន ១៥០កេស ស្រោមដៃ ១០,០០០គូ អាវក្រណាត់ ៧,៥០០អាវ ឈើច្រត់ជនពិការ៥គូ ជើងរៀនដើរមានកង ៥សម្រាប់ ជើងរៀនដើរ ២០សម្រាប់ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង សម្រាប់ទុកប្រើប្រាស់ក្នុងប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងរីករាលដាល និងគំរាមគំហែងដល់សុខភាព និងអាយុជីវិតប្រជាជន ក្នុងខេត្តស្វាយរៀង ក៏ដូចជាប្រជាជនកម្ពុជានាពេលនេះ។


ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលបានឧបត្ថម្ភសម្ភារបរិក្ខាជូនដល់រដ្ឋបាលខេត្តស្វាយរៀង នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភ សម្ភារសម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។ សូមជូនពរ  ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី  បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ៕





 

No comments:

Post a Comment

Pages