ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីកិច្ចសហប្រតិបតិ្តការរវាង ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសួយនីង សាធារណរដ្ឋប្រជាមានិតចិន - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 26, 2022

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីកិច្ចសហប្រតិបតិ្តការរវាង ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសួយនីង សាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចំងាយ ស្តីពីកិច្ចសហប្រតិបតិ្តការ រវាង ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសួយនីង សាធារណរដ្ឋប្រជាមានិតចិននៅសាលប្រជុំគណៈអភិបាល។ 


តាមរយៈកិច្ចប្រជុំនេះ ខេត្តព្រះសីហនុ និងទីក្រុងសួយនីង បានចុះហត្ថលេខាលើផែនការកិច្ច សហប្រតិបត្តិការរយៈពេល ០៥ឆ្នាំ លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៌ ហើយរដ្ឋបាលខេត្តព្រះសីហនុសង្ឃឹមថា ភាគីទាំងពីរ នឹងយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការនេះ ឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនខេត្តក្រុងទាំងពីរ និងដើម្បីពង្រឹង-ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងនាមខេត្តក្រុង សម្ព័ន្ធមេត្រីភាព(ព្រះសីហនុ-សួយនីង)៕


 

No comments:

Post a Comment

Pages