ខេត្តរតនគិរី ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងវិថីសំខាន់ៗ ក្នុងក្រុងបានលុងដើម្បីត្រៀមស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, April 12, 2022

ខេត្តរតនគិរី ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងវិថីសំខាន់ៗ ក្នុងក្រុងបានលុងដើម្បីត្រៀមស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២

ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងវិថីសំខាន់ៗ ដើម្បីអោយទីក្រុងស្អាត បរិស្ថានល្អនិងនាំមកនូវសុខភាពល្អ។


យុទ្ធនាការនេះដឹកនាំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដោយមានការចូលរួមពីមន្រ្តីរាជការគ្រប់មន្ទីរស្ថាប័ន, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្អូនៗសិស្សានុសិស្ស, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហម, សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព។


ថ្លែងនៅក្នុងយុទ្ធនាការនេះ ឯកឧត្តម ញ៉ែម សំអឿន បានមានប្រសាសន៍ថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យក្រុងបានលុងរបស់យើង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។


ឯកឧត្តមអភិបាលខេត្តបន្តថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឲ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ ដូចនេះ ការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថាន តាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាម ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ៕









 

No comments:

Post a Comment

Pages