ឯកឧត្តម គួច ចំរើន អញ្ជើញសួរសុខទុក្ខ លោកស្រី ស៊ី ធីតា មន្ត្រីកិច្ចសន្យា អង្គភាពច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានសម្រាកសម្រាលកូន - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, April 23, 2022

ឯកឧត្តម គួច ចំរើន អញ្ជើញសួរសុខទុក្ខ លោកស្រី ស៊ី ធីតា មន្ត្រីកិច្ចសន្យា អង្គភាពច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានសម្រាកសម្រាលកូន

ព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ លោកស្រី ស៊ី ធីតា មន្ត្រីកិច្ចសន្យា អង្គភាពច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ 


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និងថវិកាចំនួន ២.០០០.០០០ រៀល ជូនលោកស្រី ស៊ី ធីតា និងផ្តាំផ្ញើលោកស្រីត្រូវថែទាំសុខភាពឱ្យបានល្អទាំងម្ដាយ និងកូន។ ដោយឡែក ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាស្ត្រីដែលកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៥នាក់ផ្សេងទៀត ក្នុងម្នាក់ៗ៥ម៉ឺនរៀលផងដែរ៕




 

No comments:

Post a Comment

Pages